ព័ត៌មានជាតិ
ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS ត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ២០២៤ ដើម្បីការអប់រំលំដាប់ពិភពលោក
ភ្នំពេញ: ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS គ្រោងនឹងត្រលប់មកកាន់ទីក្រុងភ្នំពេញវិញម្តងទៀតនាឆ្នាំ ២០២៤ ខាងមុខនេះដែលនឹងផ្តល់ឱកាសដ៏វិសេសវិសាលទៅដល់សិស្សានុសិស្សកម្ពុជា និងអាណាព្យាបាលរបស់ពួកគេក្នុងការស្វែងយល់អំពីឪកាសស្វែងរកការសិក្សាលំដាប់ថ្នាក់ពិភពលោកនៅសាលាបឋមសិក្សា និងមធ្យមសិក្សានៅប្រទេសអូស្ត្រាលី។ ព្រឹត្តិការណ៍ដ៌វិសេសវិសាលមួយនេះគ្រោងនឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៥ ល្ងាច នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មានសាលារៀននេះ ក៏នឹងការបង្ហាញពីរបៀបនៃការធ្វើតេស្តAEAS ដែលជាការធ្វើតេស្តមួយដែលអាចបើកផ្លូវឱ្យសិស្សានុសិស្សកម្ពុជាមានអាទិភាពក្នុងការចូលរៀននៅសាលាបឋមសិក្សា និងមធ្យមសិក្សាល្អៗជាច្រើននៅក្នុងប្រទេសអូស្ត្រាលី។ ការចាប់ផ្តើមសិក្សាបានលឿននៅឯបរទេសក្នុងប្រទេសអូស្ត្រាលី នឹងផ្តល់អានុភាពទៅដល់សិស្សានុសិស្សទាំងនោះឱ្យសម្រេចបាននូវគោលដៅសិក្សារបស់ពួកគេដែលជាផ្លូវដឹកនាំពួកគេទៅរកអាជីពនៅលើឆាកអន្តរជាតិ។ ឱកាសដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់សិស្សានុសិស្សកម្ពុជា ព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មាន សាលារៀនអូស្ត្រាលី AEAS មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មានសាលារៀនមួយ នោះឡើយ តែវាជាការបើកផ្លូវឆ្ពោះទៅកាន់ឱកាសជាច្រើនក្នុងពិភពលោក។ រយៈពេល ៤០ ឆ្នាំមកហើយដែល AEAS បាននឹងកំពុងផ្តល់សេវាកម្មដែលគុណភាពខ្ពស់ទៅលើការវាយតម្លៃសិស្សានុសិស្សអន្តរជាតិដែលមានគោលបំណងចង់ទៅសិក្សានៅប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងគ្នា។ សាលារៀននៅអូស្ត្រាលីមានការជឿទុកចិត្តទៅលើការវាយតម្លៃរបស់ពួកគេ នឹងពឹងផ្អែកទៅលើលទ្ធផលតេស្តនេះ មុនពេលធ្វើការសម្រេចចិត្តឱ្យសិស្សានុសិស្សចុះឈ្មោះចូលរៀននៅសាលារបស់ខ្លួន។ កិច្ចសហការរវាង...