ព័ត៌មានអន្តរជាតិ
ចិន ដាក់ទណ្ឌកម្មសងសឹក លើអតីតឧត្តមស្នងការអាមេរិក ទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ
បរទេស៖ រដ្ឋាភិបាលចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មសងសឹក លើមន្ត្រីអាមេរិកមួយរូបទៀត ដែលបានថ្កោលទោសការ គាបសង្កត់របស់ប្រទេសចិន លើសេរីភាពសាសនា។ ក្រសួងការបរទេសចិន នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលោក Johnnie Moore ជាអតីតឧត្តមស្នងការអាមេរិក ទទួលបន្ទុកកិច្ចការសេរីភាពសាសនាអន្តរជាតិ ដើម្បីជាការឆ្លើយតបចំពោះការ ចុះបញ្ជីខ្មៅរបស់អាមេរិក កាលពីថ្ងៃទី១២ ខែឧសភា លើមន្ត្រីរដ្ឋាភិបាលចិន លោក...