ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃ២៨ តុលា បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែតុលា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដោយឆ្លុះបញ្ចាំងពីលទ្ធផលនៃកិច្ចប្រជុំលើកទី ៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំន់ប៉ាស៊ីហ្វិកខាងលិច។ ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកឡើង ពីវឌ្ឍនភាព និងលទ្ធផលនៃការចូលរួមកិច្ចប្រជុំលើកទី ៧៥ របស់អង្គការសុខភាពពិភពលោក...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសួរសុខទុក្ខ សំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នាថ្ងៃ១៧ តុលា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលឹកថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បានដើរតួសំខាន់ក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលក្នុងឆ្នាំ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវ និយាមប្រតិបត្តិសម្រាប់ អ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រនៅកម្ពុជាលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍គន្លឹះណែនាំ ៤ចំណុចដល់គណៈគ្រូពេទ្យខិតខំពង្រឹងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ គន្លឹះទាំង៤នោះរួមមាន៖ ធ្វើបច្ចុប្បន្នភាពបុគ្គលទាំងឡាយ ដែលកំពុងផ្តល់សេវាវេជ្ជសាស្រ្តនៅកម្ពុជា និងជំរុញការចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ និងធានាថាអាជ្ញាបណ្ណប្រកប វិជ្ជាជីវៈវេជ្ជសាស្រ្តទាំងអស់មានសុពលភាព។ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្រ្តខិតខំពង្រឹងជំនាញ និងចំណេះដឹងរបស់ខ្លួនជាប្រចាំ។ គោរពឱ្យបានខ្ជាប់ខ្ជួន...
ភ្នំពេញ ៖ នារសៀលថ្ងៃ១ សីហានេះ បន្ទាប់ពីចុះពិនិត្យសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យមួយចំនួន នៅខេត្តកែប រួចហើយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងប្រតិភូសុខាភិបាល បានជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរពីរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស អគ្គនាយក...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ នៅរសៀលថ្ងៃ៣១ កក្កដា បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួម ពីអាជ្ញាធរមូលដ្ឋានលោក វ៉ី...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ មេសា នៅទីស្តីការក្រសួង បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ក្នុងប្រជុំនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ចំពោះការអនុវត្តការងារជាច្រើនកន្លងមកបានល្អប្រសើរ ហើយការងារដែលមិនទាន់អនុវត្តបានល្អ ត្រូវចូលរួមអនុវត្តបន្ថែមទៀត ដោយធ្វើការប្រមើលមើលនូវបទពិសោធន៍ល្អៗ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៩ មេសា បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៣៦៧នាក់ ដើម្បីពង្រឹងស្ថាប័នដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។...
ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសដឹកនាំ កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នាថ្ងៃទី៨ មេសា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តផ្តាំផ្ញើសារទៅកាន់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសអំពីការពិសារជាតិខ្លាញ់ ស្ករ និងអំបិល បន្តិចបន្តួចបានហើយ ដើម្បីសុខភាពល្អអាយុយឺនយូរ ទៅថ្ងៃអនាគត។ សាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានបន្តលើកឡើង អំពីការបន្តផ្សព្វផ្សាយសារអប់រំ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ មានសមាសភាពចូលរួមចំនួន ២៣៩៧នាក់ ដើម្បីពង្រឹងស្ថាប័នដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ដែលបានដាក់ចេញដោយក្រសួង ក្នុងការគាំទ្រកំណែទម្រង់អនុវត្តយុទ្ធសាស្រ្ត បញ្ចកោណរបស់រាជរដ្ឋាភិបាល។ ក្នុងសប្តាហ៍នេះការសិក្សាផ្តោតលើការគ្រប់គ្រងការអនុវត្តន៍ការងាររបស់បុគ្គលិក និងក៏មានបទបង្ហាញពីការប្រើប្រាស់...
ភ្នំពេញ ៖ ឆ្លៀតឱកាសអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់អាស៊ីរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីផែនការអភិវឌ្ឍន៍ Country Program Document (CPD ២០២៤-២០២៨) នាថ្ងៃ២១ កុម្ភៈ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើអង្គការ...