ព័ត៌មានជាតិ
សាស្រ្ដាចារ្យ ឈាង រ៉ា៖ ជោគជ័យសុខភាពកុមារ ជាជោគជ័យធំធេង សម្រាប់អនាគតជាតិ
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ នាថ្ងៃ៣ មេសា លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានលើកឡើងថា ជោគជ័យសុខភាពកុមារ គឺជាជោគជ័យដ៏ធំធេង សម្រាប់អនាគតប្រទេសជាតិ។ នាឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងកម្លាំងចិត្ត...