ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្ត សម្រាប់មន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ (CPA1 & CPA2) ចំនួន៦១មន្ទីរពេទ្យ ក្រោមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង ពិនិត្យមើលបញ្ហាប្រឈម...
ភ្នំពេញ ៖ ស្របពេលតែមួយ នៃការចែករំលែកបទពិសោធន៍ ភាពជាអ្នកដឹកនាំដល់បុគ្គលិកសុខាភិបាលដល់គ្រប់មូលដ្ឋានឃុំ-ស្រុកនាថ្ងៃ២៤ មិថុនា លោកសាស្រ្តាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានចុះជួបផ្ទាល់ជាមួយសហភាតរៈភ្លាមនៅមណ្ឌលសុខភាពព្រែកលួង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីមើលការសិក្សាស្វែងយល់ពីមូលដ្ឋាន និងការបម្រើសេវាសុខភាពនៅនឹងកន្លែងរបស់បុគ្គលិកសុខាភិបាល។ ក្នុងឱកាសចុះពិនិត្យនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងបានណែនាំដល់មន្រ្តីសុខាភិបាល ត្រូវយកចិត្តទុកដាក់ លើការថែរក្សាបរិស្ថានស្អាត សុជីវធម៌ខ្ពស់ ឥរិយាបទថ្លៃថ្នូរ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡោះងថា ចក្ខុវិស័យរបស់ក្រសួងទៅថ្ងៃអនាគត គឺជំរុញឱ្យការបម្រើសេវាសុខាភិបាល ឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសសេវាពិនិត្យ និងថែទាំអ្នកជំងឺអេដស៍» ។ការលើកឡើងរបស់សាស្រ្តាចារ្យរដ្ឋមន្រ្តីនេះ ក្នុងជំនួបជាមួយលោកអៀង មូលី ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកស្រី វីននី ប៊ីយ៉ានីម៉ា (Winnie BYANYIMA)...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ផ្នែកវេជ្ជសាស្រ្តបូរាណ គឺជាផ្នែកសំខាន់មួយក្នុងវិស័យសុខាភិបាល ដែលត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្ថែមទៀត។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ នាថ្ងៃ២៣ មេសា ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ដោយត្រូវបង្កើនសមត្ថភាពស្រាវជ្រាវអំពីផ្នែកវេជ្ជសាស្រ្តបុរាណ និងបង្កើនកិច្ចសហការជាមួយប្រទេសជឿនលឿនខាងផ្នែកឱសថបូរាណ។ សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឲ្យបន្តលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាមួយអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ មូលនិធិសមធម៌សុខាភិបាល ។ ការស្នើរបស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នាថ្ងៃ១៧ មីនា ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមណ្ឌលសុខភាពពង្រឹងការ ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសការខិតខំពន្យល់អំពីអត្ថប្រយោជន៍...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការពង្រឹងការអប់រំសុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា ជារឿងសំខាន់ ដើម្បីធានាបានថា កុមារគ្រប់រូបអាចបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀនរីកចម្រើន និងអភិវឌ្ឍន៍ឱ្យពេញសមត្ថភាព ។ ការលើកឡើងរបស់សាស្រ្តាចារ្យរដ្ឋមន្រ្តីនេះ ក្នុងពិធីបើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា នាថ្ងៃ៥ មីនា ដែលមានការចូលរួមពីលោកវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការនៃនាយកដ្ឋាននីតិកម្ម ក្រសួងសុខាភិបាល នាថ្ងៃ១៣ មករា បានលើកឡើងថា នាយកដ្ឋាននីតិកម្មត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើកិច្ចការទាំងឡាយ និងដោយបុរេសកម្ម ដើម្បីត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន សម្រាប់ដោះស្រាយរាល់បញ្ហាសំណុំរឿងដែលជួបប្រទះ ឱ្យបានជោគជ័យ ក្នុងគោលដៅពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនេះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញចូលរួម ”ពិធីបើកការ ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃ៣០ តុលា បានឆ្លៀតសួរសុខទុក្ខមន្រ្តីសុខាភិបាល បម្រើសេវាផ្នែកគិលានុសង្រ្គោះបឋម ដែលកំពុងប្រចាំការថែទាំសុខភាពជូនថ្នាក់ដឹកនាំ កីឡាករ កីឡាការី និងអ្នកចូលរួមទស្សនា នៅក្នុងពិធី។...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយក៏ជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃ១៦ តុលា។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ការបរិច្ចាគឈាម...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខ សំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមជ្ឈមណ្ឌល ត្រូវប្តេជ្ញាសម្រេចឲ្យបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥។ លោករដ្ឋមន្រ្តីបានឲ្យដឹងបន្តថា...