ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខ សំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមជ្ឈមណ្ឌល ត្រូវប្តេជ្ញាសម្រេចឲ្យបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥។ លោករដ្ឋមន្រ្តីបានឲ្យដឹងបន្តថា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ៦ មករា នេះ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដែលដឹកនាំដោយ លោកស្រីឡោក ខេង ប្រធានគណៈកម្មការទី៨...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ៣ មករានេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលទាំងអស់ ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ២៩ ធ្នូនេះ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នៅក្នុងឱកាសអបអរសាទរខួប...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២៨ ធ្នូនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត ព្រមទាំងផ្តល់អនុសាសន៍ដើម្បីឲ្យអនុវត្តកិច្ចការងារកាន់តែល្អប្រសើរ។ ក្នុងឱកាសនោះ រដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់ការពង្រឹង និងពិនិត្យលើវឌ្ឍនភាពការងារអនុវត្តកន្លងមក ឃើញមាននវានុវត្តន៍ល្អប្រសើរ ទាំងធនធានមនុស្ស កិច្ចការរដ្ឋបាល និងកិច្ចការរៀបចំពិនិត្យឡើងវិញដោយធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋាននានានៃវិស័យសុខាភិបាល។ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២០ ធ្នូ បានអញ្ជើញចុះពិនិត្យការផ្តល់ សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (សាខាវត្តភ្នំ ទី១ ទី៤ និងទី៥)។ នាឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ៨ ធ្នូនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងពង្រឹងគុណភាពបណ្តុះ បណ្តាលមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។ កិច្ចប្រជុំនេះ មានការចូលរួមពី ពីអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិការដឹកនាំគម្រោងពង្រឹងគុណភាពបណ្តុះបណ្តាលមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមការ ងារអនុវត្តគម្រោងពង្រឹងគុណភាពមុនពេលបម្រើការ ងារសម្រាប់មន្រ្តីសុខាភិបាល ដែលបានខិតខំអនុវត្តគម្រោង ប្រកបដោយភាពជោគជ័យ។...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត ព្រមទាំងផ្តល់អនុសាសន៍ផ្សេងៗដើម្បីអនុវត្តការងារកាន់តែល្អប្រសើរនាថ្ងៃ៤ ធ្នូបានណែនាំឲ្យគ្រប់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ លោកថា ក្នុងនោះក៏មានទាំងការប្រើប្រាស់ធនធានមនុស្ស សម្ភារៈ និងថវិកាឲ្យបានសមស្របទៅតាមតម្រូវការជាក់ស្តែង និងពង្រឹងការកែលម្អសេវាសង្រ្គោះបន្ទាន់ គុណភាពសេវា ប្រពោធនកម្ម...
ភ្នំពេញ៖ ស្ថិតក្នុងសម័យបច្ចេកវិទ្យា ឈានមុខនាពេលបច្ចុប្បន្ន លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដាក់ឲ្យប្រើប្រាស់ សាកល្បងនូវប្រព័ន្ធគ្រប់គ្រង ចរន្តឯកសារតាមអេឡិចត្រូនិច ។ ក្នុងឱកាសអញ្ជើញដឹកនាំ កិច្ចប្រជុំការងារប្រចាំខែវិច្ឆិកា នាថ្ងៃ១ ធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា ការដាក់សាកល្បងនេះអាចស្នើសុំយោបល់...