ព័ត៌មានអន្តរជាតិ
សិង្ហបុរី ត្រៀមប្រើប្រាស់នាវាគ្មានអ្នកបើកបរ ដើម្បីថែរក្សាព្រំដែនទឹកនៅចុងឆ្នាំនេះ
បរទេស៖ យោងតាមការចេញរបស់កាសែតចិនដេលី នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កងកម្លាំងជើងទឹក នៃប្រទេសសិង្ហបុរីឬ RSN នឹងធ្វើការដាក់ពង្រាយនាវា គ្មានមនុស្សបើករបស់ខ្លួន ចំនួន៤គ្រឿង ដើម្បីឲ្យធ្វើកិច្ចការងារ ឃ្លាំមើលសន្តិសុខ តាមព្រំដែននៅចុងឆ្នាំនេះ។ នៅពេលដែលវានឹងត្រូវដាក់ឲ្យប្រតិបត្តិការនោះ នាវាទាំងនោះនឹងធ្វើការឃ្លាំមើលស៊ើបអង្កេត ព្រមទាំងការងាររំខាន មុខសញ្ញាសង្ស័យទាំងឡាយ នៅតាមបណ្តោយព្រំដែនទឹករបស់ខ្លួន ហើយលើសពីនោះគេ ក៏នឹងបំពាក់ជាមួយ នឹងឧបករណ៍បំពងសម្លេងខ្នាតយក្សម៉ាស៊ីន ស្រាវជ្រាព្រមទាំងកាំភ្លើងទំហំ១២,៧មីលីម៉ែត្រផងដែរ។...