ព័ត៌មានជាតិ
ក្រសួងអប់រំ កំពុងគិតគូរចំពោះគ្រូបង្រៀន និងសិស្សានុសិស្សដែលជួបប្រទះ ការលំបាកក្នុងការសិក្សាពីចម្ងាយ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងគិតគូរអំពីឧបសគ្គ និងផលលំបាកនានាចំពោះ គ្រូបង្រៀន និងសិស្សានុសិស្ស ជួបប្រទះក្នុងការសិក្សាពីចម្ងាយ ដើម្បីឱ្យការបង្រៀនប្រព្រឹត្តទៅ ប្រកបដោយប្រសិទ្ធភាព។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ក្រសួងអប់រំ ។ ក្នុងកិច្ចប្រជុំតាមអនឡាញ ស្ដីពីយុទ្ធសាស្ត្រការអប់រំពីចម្ងាយ ដើម្បីដាក់ចេញនូវផែនការសកម្មភាព ធានាបាននូវការផ្ដល់ ការអប់រំដល់សិស្សានុសិស្ស ខណៈសាលារៀនមិនទាន់បើកដំណើរនៅឡើយ ដោយសារស្ថានភាពនៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩...