ព័ត៌មានជាតិ
សារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ នឹងតាំងពិព័រណ៍ បង្ហាញវត្ថុសិល្បៈក្វាតជិត ៧ពាន់គ្រាប់
ភ្នំពេញ ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍វត្ថុសិល្បៈក្វាត ចំនួន៦៩៥៦គ្រាប់ ដែលបានពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ។ នេះបើយោងតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី១២ មករានេះ ។ ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ។មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក...