ភ្នំពេញ ៖ នៅរសៀលថ្ងៃ២៧ មិថុនានេះ ក្រោយឃើញការផ្សព្វផ្សាយ ជាបន្តបន្ទាប់អំពីករណីព្យាបាល ជំងឺទឹកនោមបំផ្លើសខុសពីការពិត ក្រសួងសុខាភិបាល បានចេញមកច្រានចោលទាំងស្រុងព័ត៌មាន ដែលបានចុះផ្សាយមិនពិតរបស់គណនី “ព្យាបាលជាសះស្បើយ ជំងឺទឹកនោមផ្អែមនៅផ្ទះ” ។ ដោយក្រសួងអះអាងថា ជាព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ស្នើសុំឲ្យម្ចាស់គណនីត្រូវធ្វើការលុបជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ៕
ភ្នំពេញ ៖ នៅទីស្តីការក្រសួង សុខាភិបាល នាថ្ងៃ៦ ឧសភា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ សាស្ត្រាចារ្យរដ្ឋមន្ត្រី ស្នើថ្នាក់ដឹកនាំ ជាពិសេសមន្រ្តី និងបុគ្គលិកសុខាភិបាល រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើ សមត្ថភាពមន្ត្រីរាជការ...
កំពង់ចាម ៖ មន្ត្រីរាជការវិស័យអប់រំ និងវិស័យសុខាភិបាល ចំនួនជាង ៧០០ នាក់មកពីខេត្តចំនួន ៧ ដើម្បីចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្រ្តអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលពិធីនេះប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២៤ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រុមអធិបតីភាព...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានលើកឡើងថា បច្ចេកទេសនុយក្លេអ៊ែរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងផ្នែកវេជ្ជសាស្ត្រ និងដើរតួនាទីពិសេសក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ។ ការលើកឡើង របស់លោកនេះ ក្នុងជំនួបជាមួយLiu Hua អគ្គនាយករង នៃទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (International Atomic...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា ក្រសួងសុខាភិបាល បាននិងកំពុងមមាញឹកជាខ្លាំង ក្នុងការបណ្តុះ បណ្តាធនធានមនុស្ស ដូចជាក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពឃុំ សម្រាប់ជួយដល់ពលរដ្ឋ ក្នុងការអប់រំ និងផ្តល់ឱសថ សំដៅកាត់បន្ថយការចំណាយ និងពេលវេលារបស់ពលរដ្ឋ ឡើងមកកាន់មន្ទីរពេទ្យធំៗ លើការព្យាបាល ជំងឺមិនឆ្លងដូចជា ជំងឺលើសឈាម...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងរៀបចំសន្និបាត លើកទី៤៣ ឆ្នាំ២០២៣ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ពីធីបើកសន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៤ក្រោមអធិបតី ភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងពលតូចលេខ៧០ ក៏ដូចជាមន្ទីរសុខាភិបាល និងអាជ្ញាធរដែនដីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ នៅទូទាំងរាជធានីភ្នំពេញ ក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ ។ ក្នុងពិធីជួបជុំក្រុមការងារបាញ់ថ្នាំមូស ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញញ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃ១១ មីនា បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំការបំពាក់សម្ភារបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យតេជោសែនកោះធំ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃ១៣...
ភ្នំពេញ៖ ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics មានបំណងស្វែងរកឱកាសវិនិយោគ នៅកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល ។ នេះបើតាមការបញ្ជាក់ របស់លោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ដែលមានក្រុមហ៊ុនបុត្រសម្ព័ន Aegros និងក្រុមហ៊ុន Freshstart...