ព័ត៌មានជាតិ
សូមប្រយ័ត្ន ! ជាមួយនឹងអ៊ីម៉ែល ឬសារក្លែងបន្លំជាសារ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ កម្មវិធីការពារមេរោគ
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា Phishing គឺជាការផ្ញើអ៊ីម៉ែលក្លែងក្លាយ ដើម្បីបោកបញ្ឆោតជនរងគ្រោះ ឲ្យចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងអ៊ីម៉ែល ដើម្បីលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូល ទៅក្នុងគណនីមួយចំនួន ឬដើម្បីអាចឲ្យក្រុមជនខិលខូចបញ្ចូល កម្មវិធីមេរោគទៅក្នុងកុំព្យូទ័រ ឬទូរសព្ទ ដើម្បីលួចទាញយកទិន្នន័យសំខាន់ៗ ដែលមាននៅក្នុងឧបករណ៍ទាំងនោះ។ ទោះបីជាការបោកបញ្ឆោតតាមរយៈ phishing ត្រូវបានជនខិលខូចប្រើជាច្រើន ទសវត្សរ៍មកហើយក្ដី ប៉ុន្តែការបោកបញ្ឆោតតាមរបៀបនេះ គឺនៅតែមានចំនួនច្រើន។ ដូចកាលពីពេលថ្មីៗនេះ...