ព័ត៌មានជាតិ
សម្តេចតេជោ ឱ្យរដ្ឋបាលខេត្តសៀមរាប រកទីតាំងធំទូលាយ សាងសង់ “សួនតេជោសន្តិភាព”
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបាន ផ្តល់អនុសាសន៍ឱ្យរដ្ឋបាលខេត្តសៀមរាប រកទីតាំងឲ្យបានធំទូលាយ ដើម្បីសាងសង់ “សួនតេជោសន្តិភាព” នៅក្រុងសៀមរាប ដើម្បីដាក់បង្ហាញពីប្រវត្តិនៃ ការបញ្ចប់សង្គ្រាមនៅកម្ពុជា។ នេះបើតាមសេចក្តីបំភ្លឺរបស់ រដ្ឋបាលខេត្តសៀមរាបនាថ្ងៃ១២ កុម្ភៈ ។ ការផ្តល់អនុវត្តរបស់សម្តេចតេជោ បានធ្វើឡើងក្រោយសាធារណជនមួយចំនួន បានបញ្ចេញមតិយោបល់ជាច្រើនតាមបណ្តាញសង្គមថា មានការប្តូរឈ្មោះសួនព្រះរាជដំណាក់ខេត្តសៀមរាប ទៅជាសួនតេជោសន្តិភាព ។...