ព័ត៌មានជាតិ
កម្ពុជា នឹងក្លាយទៅជាទីតាំង អំណោយផល សម្រាប់គាំទ្រ ដល់ការរីកលូតលាស់ នៃគម្រោងវិនិយោគលើគ្រប់វិស័យ
ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយទៅជាទីតាំង ដែលមានភាពអំណោយផល សម្រាប់គាំទ្រ ដល់ការរីកលូតលាស់ នៃគម្រោងវិនិយោគលើគ្រប់វិស័យ។ ការបង្ហាញសុទិដ្ឋិនិយម របស់អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ធ្វើឡើងនាថ្ងៃ១៣ មីនា ក្នុងឱកាសចូលរួមជាវាគ្មិន ក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ឥណ្ឌា ដែលសហការរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា, សមាគមសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា, និង...