ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ មិនដែលបោះពុម្ភលក់ សៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌតម្លៃ ១០០ដុល្លារទេ
ភ្នំពេញ៖ លោក គឹម សន្តិភាព បានច្រានចំពោះការលើកឡើងថា ក្រសួងយុត្តិធម៌បានលក់សៀវក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌក្នុងតម្លៃ ១០០ដុល្លារ។ លោកថា ក្រសួងពុំដែលមានយន្តការណាមួយ បោះពុម្ពសៀវភៅនេះដើម្បីលក់នោះទេ ហើយក្រសួងក៏បានចែកចាយ ទៅមន្រ្តីអនុវត្តច្បាប់ និងគ្រូបង្រៀនដោយមិនគិតថវិកា ។ ការថ្លែងបដិសេធរបស់លោកនេះ ក្រោយពីលោកមេធាវី កង ឬទ្ធិគីរី បានលើកឡើងដោយភ្ជាប់ការសរសេរថា “ទិញពីក្រសួងយុត្តិធម៌នាថ្ងៃ២៤ ខែឧសភា...