ព័ត៌មានជាតិ
គណៈរដ្ឋមន្រ្តីនឹងពិភាក្សា លើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិប្រធានស្ថាប័នកំពូលៗ នៅព្រឹកនេះ
ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ នឹងបើកកិច្ចប្រជុំពេញអង្គពិភាក្សា និងអនុម័តលើសេចក្តីព្រាង ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ទាក់ទងនឹងការកំណត់សញ្ជាតិប្រធានស្ថាប័នកំពូលៗរបស់កម្ពុជា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមបានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក...