នយោបាយ
រដ្ឋសភា អនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ កំណត់ថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយ ជាឯកច្ឆ័ន
ភ្នំពេញ ៖ សមាជិករដ្ឋសភាចំនួន១១១រូប នៃចំនួនសមាជិកទាំងអស់បានលើកដៃអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញដែលមាន៣មាត្រា ដោយកំណត់ឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយជាឯកច្ឆ័នហើយនាព្រឹកថ្ងៃ២៥ តុលានេះ ។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នីតិកាលទី៦ នៃរដ្ឋសភាក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានដោយមានការចូលរួមពីសមាជិកចំនួន១១១រូប ក្នុងក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីផងដរ ។ យោងតាមសេចក្តីថ្លែងហេតុរបស់សម្តេចតេជោ ហ៊ុន សែន...