ព័ត៌មានជាតិ
គណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាង ស្ដីពីលទ្ធកម្មសាធារណៈ
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៣១ មីនានេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុម័តទាំងស្រុងលើ “សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ” ។ លទ្ធកម្មសាធារណៈដំបូងនៅកម្ពុជាត្រូវបាន បង្កើតឡើងដោយផ្អែកតាមមាត្រា៥០ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុឆ្នាំ១៩៩៣ ដែលចែងថា “ចំណាយក្នុងការសាងសង់ ឬទិញសម្ភារៈផ្សេងៗក្នុងថវិកាទូទៅរបស់រដ្ឋ និងក្នុងគណនីពិសេសរតនាគារជាតិ ត្រូវស្ថិតក្រោមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ។ ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ ព្រមទាំងនៅជាធរមានរហូតមកដល់បច្ចុប្បន្ន។...