ព័ត៌មានជាតិ
សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ រំពឹងទុកថា នឹងសម្រេចបាន កំណើន ៤,៥% (Video)
ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បានឲ្យដឹងថា តាមការព្យាករទុកសម្រាប់ពេលខាងមុខកំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តងើបឡើងវិញបន្ទាប់ពីវិធានការរឹតត្បិតពាក់ព័ន្ធនឹងកូវីដ-១៩ ត្រូវបានដកចេញ ហើយឆ្នាំ២០២២ សេដ្ឋកិច្ចត្រូវរំពឹងទុកថា នឹងសម្រេចបានកំណើន ៤,៥%។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WB នាថ្ងៃទី៩ ធ្នូ បានបញ្ជាក់ថា ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់កម្ពុជាត្រូវបានព្យាករថានឹងមានកំណើនត្រឹមតែ ២,២ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០២១...