ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ចថៃ នឹងកើនឡើងក្នុងរង្វង់ ៣,៦ភាគរយ នៅឆ្នាំ២០២៣
បាងកក៖ ធនាគារពិភពលោកបានរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងកើនឡើងក្នុងរង្វង់ ៣,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ២០២៣ ដោយបង្កើនល្បឿនពី ២,៦ ភាគរយនៅឆ្នាំ២០២២ ដែលគាំទ្រដោយការប្រើប្រាស់ក្នុងស្រុក ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងតម្រូវការកើនឡើងនៅក្នុងប្រទេសចិន។ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រថា កំណើនកាន់តែលឿននឹងមកពីការ ប្រើប្រាស់ឯកជនក្នុងស្រុកកាន់តែខ្លាំង...