ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ចអ៊ីតាលី នឹងអាចកើនឡើង ៥ភាគរយសម្រាប់ឆ្នាំនេះ
បរទេស៖ធនាគារកណ្តាលរបស់ប្រទេសអ៊ីតាលីកាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់អ៊ីតាលីដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទី៣ក្នុងប្លុកអ៊ឺរ៉ុបនឹងអាចកើនឡើង ប្រមាណជា៥ភាគរយ។ ធនាគារកណ្តាលដដែលបានបញ្ជាក់ទៀតថាកត្តាជះឥទ្ធិពលវិជ្ជមានកើនឡើងដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាពរបស់ប្រទេសនាពេលកន្លងមកដែលកំពុងធ្វើឲ្យស្ថានភាពសុខាភិបាលសាធារណៈកំពុងល្អប្រសើរឡើងវិញ។ នៅក្នុងកិច្ចប្រជុំដែលត្រូវបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអ៊ីតាលីលោក Daniele Franco បានប្រកាសថាការព្យាករណ៍ផ្សេងទៀតគឺនឹងអាចធ្វើឡើងជាបន្តបន្ទាប់ដោយធនាគារកណ្តាលនៃប្រទេសអ៊ីតាលីនាថ្ងៃទី១៦ខែកក្កដាខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី