ព័ត៌មានជាតិ
លោក គី សេរីវឌ្ឍន៍ សំណូមពរទៅភាគី ពាក់ព័ន្ធបន្ថែម សេវាមួយចំនួន នៅសៀមរាប
ភ្នំពេញ ៖ ក្រោយពីបំពេញដំណើរកម្សាន្ត នាខេត្តសៀមរាប អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកជាសំណូមពរទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្ថែមសេវាកម្ម មួយចំនួនទៀត នៅខេត្តសៀមរាប ដែលជាខេត្តមួយរបស់កម្ពុជា សម្បូរទៅដោយភ្ញៀវ ទេសចរជាតិ-អន្តរជាតិចូលចិត្តទៅទស្សនាកម្សាន្តនោះ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរ។ ការលើកឡើងរបស់លោកបណ្ឌិតនេះ បន្ទាប់ពីលោកមើលឃើញថា ខេត្តសៀមរាបនៅមានចំណុចខ្វះខាត លើសេវាមួយចំនួនទៀត...