ព័ត៌មានជាតិ
តើ «សោភិនី» មានន័យយ៉ាងណាខ្លះ?
ប្រជាពលរដ្ឋខ្មែរសុទ្ធសឹងតែបានស្គាល់ពាក្យ «សោភិនី»។ ប៉ុន្តែមានចំនួនតិចប៉ុណ្ណោះដែលបានយល់អំពីន័យរបស់ពាក្យនេះ និងបានប្រើពាក្យនេះបានត្រឹមត្រូវតាមន័យដើម។ បើតាមវចនានុក្រម សម្តេច ជួន ណាន បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ ពន្យល់ថា សោភិនី គឺជា ស្ត្រីល្អ ឬ នាងល្អ ស្ត្រីដែលមានសោភ័ណល្អហ្មត់ហ្មង។ តាមន័យនេះ «សោភិនី» គឺសំដៅលើនារីដែលប្រកបដោយចរិយាសម្បត្តិ វិជ្ជាសម្បត្ដិ និងរូបសម្បត្តិលើស្ត្រីទូទៅ។ ក្នុងអក្សរសិល្ប៍ខ្មែរមួយចំនួនក៏មានប្រើពាក្យផងដែរ។...