ព័ត៌មានជាតិ
សំណល់ ប្លាស្ទីកបង្កផលប៉ះពាល់ ដល់សុខភាព មនុស្សយ៉ាងធ្ងន់ធ្ងរ
ភ្នំពេញ៖ លោក ជួប សារីស៍ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានលើកឡើងថា សំណល់ថង់ប្លាស្ទីកបានបង្កផលប៉ះពាល់ដល់សង្គម បរិស្ថានជាច្រើន ជាពិសេសប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរថែមទៀតផង ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងឱកាសចុះផ្សព្វផ្សាយអំពីការបំពុល និងការគ្រប់គ្រងប្លាស្ទីក នៅទីប្រជុំជនដល់និសិត្សនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ជួប សារីស៍ បានថ្លែងថា ការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់គឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីរការយកចិត្ដទុកដាក់...