ព័ត៌មានជាតិ
រោងចក្រផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ នៅខេត្តស្វាយរៀង ចំណាយទុនជំហានដំបូងប្រមាណ៣០០ លានដុល្លារ
ស្វាយរៀង៖ ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ រាលដាលនៅក្នុងពិភពលោកក៏ដូចជា នៅក្នុងប្រទេសកម្ពុជាក្តី ប៉ុន្តែដំណើរការវិនិយោគនៅតែបន្តយ៉ាងផុសផុល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមានការយកចិត្តទុកដាក់ខ្ពស់ ពីលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹនាំក្រុងស្វាយរៀងនិងអាជ្ញាធរដែនដី ធ្វើឲ្យអ្នកវិនិយោគទុនជាច្រើនបានមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តស្វាយរៀង។ លោកសរ សុដានីបានបានប្រាប់ដើមអម្ពិលថា រោងចក្រផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ ដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជៀនពុចាយសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កំពុងដំណើរការសាងសង់បានប្រមាណជាង...