ព័ត៌មានជាតិ
សំពៀតឥណទាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កើនឡើង៤២៣លានដុល្លារ នៅត្រឹមឆ្នំា២០២៣
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានលើកឡើងថា នៅក្នុងដំណើរប្រតិបត្តិការក្នុងរយៈពេល២៥ឆ្នំារបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ចាប់ពីឆ្នំា១៩៩៨រហូតដល់ឆ្នំា២០២៣នេះ សង្កេតឃើញថា សំពៀតឥណទានរបស់ធនាគារបានកើនឡើងពី៥២ម៉ឺនដុល្លារ ទៅដល់៤២៣លានដុល្លារនៅឆ្នំា២០២៣។ ក្នុងពិធីអបអរសាទរខួប២៥ឆ្នំា របស់ធនាគារអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៣ ធ្នូ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ថា «សំពៀតឥណទានបានចាប់ផ្តើមពី ០,៥២លានដុល្លារនៅឆ្នំា១៩៩៨...