ព័ត៌មានអន្តរជាតិ
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ទទួលការវះកាត់កាលពីសប្តាហ៍មុន
បរទេស៖ អតីតនាយករដ្ឋមន្ត្រីរបស់ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលការវះកាត់ ហើយកំពុងស្ថិតក្នុងដំណាក់កាល នៃការជាសះស្បើយឡើងវិញ, នេះបើយោងតាមកូនស្រីរបស់លោក គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលបាននិយាយកាលពីថ្ងៃអង្គារ និងថា លោកស្រីមិនដឹងថា លោកថាក់ស៊ីន ត្រូវសម្រាកនៅមន្ទីរពេទ្យ រយៈពេលប៉ុន្មាននោះទេ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩...