បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់ នឹងគាំទ្ររដ្ឋាភិបាលទីក្រុងដាម៉ាស ក្នុងការវាយបកទៅលើការវាយលុក របស់ពួកជីហាដនៅក្នុងប្រទេសស៊ីរី ព្រោះវាតំណាងឱ្យគ្រោះថ្នាក់ដល់តំបន់ទាំងមូល។ សម្ព័ន្ធក្រុមអាល់កៃដា Hayat Tahrir-al-Sham (HTS) បានបើកការវាយប្រហារដ៏គួរឱ្យ ភ្ញាក់ផ្អើលមួយពីមូលដ្ឋានរបស់ខ្លួននៅ Idlib កាលពីសប្តាហ៍មុន ដោយរំលោភលើបទឈប់បាញ់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងប្រជាធិបតេយ្យស៊ីរីហៅកាត់ថាSDF ដែលជាសម្ព័ន្ធយោធាគាំទ្រដោយសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយក្រុមឃឺដ បានដណ្តើមកាន់កាប់ទីក្រុង Deir ez-Zor ភាគខាងកើតប្រទេសស៊ីរី ។ ប្រភពសន្តិសុខចំនួនពីរ ដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេសស៊ីរី តាមសេចក្តីរាយការណ៍ បានប្រាប់អ្នកសារព័ត៌មានថា SDF បានគ្រប់គ្រងទីក្រុងទាំងស្រុងនៅរសៀលថ្ងៃសុក្រ។កងកម្លាំង SDF ក៏ត្រូវបានគេរាយការណ៍ថា បានគ្រប់គ្រងសង្កាត់មួយចំនួនក្នុងទីក្រុង Aleppo ដែលត្រូវបានឡោមព័ទ្ធដោយក្រុមបះបោរអ៊ីស្លាម។...
ដាម៉ាស់៖ ក្រសួងការពារប្រទេសស៊ីរីបានឲ្យដឹងថា កងកម្លាំងកងទ័ពស៊ីរី បានចូលរួមក្នុងការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លានៅក្នុងខេត្ត Hama ស្ថិតនៅភាគកណ្តាលប្រឆាំងនឹង ក្រុមឧទ្ទាមដែលភាគច្រើនជាក្រុម Hayat Tahrir al-Sham ហៅកាត់ថា (HTS) ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធទាំងនោះ យ៉ាងហោចណាស់អស់ចំនួន៣០០នាក់ ។ ក្រសួងខាងលើបានឲ្យដឹងថា អង្គភាពនៃកងទ័ពស៊ីរីដែលដាក់ពង្រាយ តាមខ្សែបន្ទាត់ជួរមុខ នៅតំបន់ជនបទភាគខាងជើង ខេត្ត Hama...
ដាម៉ាស់៖ ទូរទស្សន៍រដ្ឋស៊ីរី បានផ្សាយឲ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល បានកំណត់គោលដៅទីតាំង ជាច្រើននៅទូទាំងប្រទេសស៊ីរី ដោយបានធ្វើឱ្យមនុស្សម្នាក់រងរបួស និងបណ្តាលឱ្យមានការខូចខាតយ៉ាងច្រើន ។ ការវាយប្រហារដ៏ធំមួយបានវាយប្រហារ រោងចក្រផលិតរថយន្តនៅក្នុងទីក្រុងឧស្សាហកម្ម Hasyaa នៅជនបទនៃទីក្រុង Homs ។ យោងតាមសេចក្តីរាយការណ៍បឋម គឺថា ជនរងគ្រោះត្រូវបានបញ្ជាក់ថា មានមនុស្សម្នាក់បានរងរបួស ហើយរថយន្តជាច្រើនគ្រឿងដែលផ្ទុកដោយសម្ភារៈសង្គ្រោះ និងជំនួយត្រូវបានបំផ្លាញ...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានឲ្យដឹងថា ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បាននិងកំពុងបង្កអស្ថិរភាព ដល់ប្រទេសផ្សេងទៀត និងរៀបចំការយល់ឃើញសាធារណៈ លើលេសនៃ “លទ្ធិប្រជាធិបតេយ្យ” ។ ក្រសួងបានឲ្យដឹងថា “លោកខាងលិចនៅតែបន្តកេងប្រវ័ញ្ច នូវសញ្ញាណនៃការលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យជាឧបករណ៍មួយ ដើម្បីបង្រ្កាបប្រទេសជាតិ និងបំបែកឆន្ទៈរបស់ប្រជាជនរបស់ពួកគេ” ដោយលើកឡើងពីគោលនយោបាយប្រឈមមុខនឹង របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបំបិទសំឡេង ដែលគាំទ្របុព្វហេតុប៉ាឡេស្ទីន ខណៈដែលឈ្នះលើអ្វីដែលគេហៅថា...
អង់ការ៉ា៖ ក្រសួងការពារជាតិរបស់ប្រទេសតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យោធាតួកគីបានបង្ក្រាប ក្រុម “ភេរវករ” សរុបចំនួន១៦នាក់ នៅក្នុងប្រតិបត្តិការ នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ និងភាគខាងជើងនៃប្រទេសស៊ីរី ។ ក្រសួងការពារជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងតួកគីបានសម្លាប់សមាជិក អស់ចំនួន១១នាក់ មកពីគណបក្សពលករឃឺដ ហៅកាត់ថា (PKK) ដែលមិនស្របច្បាប់នៅក្នុងតំបន់ Hakurk, Gara និង...
ដាម៉ាស់៖ រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ស៊ីរី ចំពោះការប៉ុនប៉ងណាមួយ ដើម្បីជម្លៀសប្រជាជននៅតំបន់ហ្គាហ្សា និងប៉ាឡេស្ទីនយ៉ាងច្រើនចេញពីផ្ទះ និងសហគមន៍របស់ពួកគេ។ នៅក្នុងជំនួបជាមួយលោក Talal Naji អគ្គលេខាធិការនៃអគ្គបញ្ជាការនៃរណសិរ្ស ប្រជាប្រិយសម្រាប់ការរំដោះប៉ាឡេស្ទីន – អគ្គបញ្ជាការ Mekdad បានរំលឹកឡើងវិញនូវការគាំទ្រជាគោលការណ៍ និងជាគោលការណ៍របស់ប្រទេសស៊ីរី សម្រាប់បុព្វហេតុប៉ាឡេស្ទីន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ ប្រឆាំងនឹងទីតាំងដែលមានទំនាក់ទំនង រវាងអ៊ីរ៉ង់ចំនួនពីរនៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ដើម្បីជាការឆ្លើយតបទៅនឹង ការវាយប្រហារលើបុគ្គលិកអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នេះជាលើកទីបីហើយ ក្នុងរយៈពេលតិចជាងបីសប្តាហ៍ ដែលយោធាអាមេរិកបានកំណត់គោលដៅ ទីតាំងវាយប្រហារនៅក្នុងប្រទេសស៊ីរី...
អងការ៉ា ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីដ៏ខ្លាំង នៅតួកគី និងស៊ីរី បានកេីនឡេីងដល់ទៅ ៤៨០០នាក់ ខណៈដែលក្រុម ជួយសង្គ្រោះ កំពុងប្រជែងពេលវេលា ដើម្បីជួយសង្គ្រោះមនុស្ស ដែលជាប់នៅក្រោមគំនរបាក់បែក ក្នុងអាកាសធាតុត្រជាក់ និងភ្លៀង ។ ប្រភពពី AFAD ក៏បានកត់សម្គាល់ផងដែរថា...