ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បញ្ជាឱ្យវាយប្រហារតាមអាកាស លើទីតាំងដែលត្រូវបានប្រើដោយ ក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតប្រទេសស៊ីរី
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូបៃដិន បានបញ្ជាឱ្យមានការវាយប្រហារ តាមអាកាសលើទីតាំងដែល ត្រូវបានប្រើដោយក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតចំនួនបី ដាច់ដោយឡែកពីគ្នា ប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមអ្នកនាំពាក្យ មន្ទីរបញ្ចកោណ។ យោងតាមសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...