ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសស្វាគមន៍ដល់ភ្ញៀវជាតិ-អន្ដរជាតិ ជាពិសេសជនមានពិការ ភាពមកចូលរួមទស្សនា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នៅកម្ពុជា ក្នុងពេលខាងមុខនេះ។ នាឱកាសអញ្ជើញបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខា ភ្នំពេញ...
ភ្នំពេញ៖លោកអ៊ួ តារា អគ្គលេខាធិការរង និងជាអ្នកដឹកនាំផលិតបានឲ្យដឹងថា នៅទីបំផុតបទចម្រៀង ”អ្នកចម្បាំង” របស់ផលិតកម្មរាមដែកបកស្រាយដោយតារាចម្រៀង លោក បាលី និងលោក ថម បានបញ្ចេញឈុតខ្លី និងត្រៀមបង្ហាញវីដេអូទាំងមូលនៅថ្ងៃស្អែកនេះហើយ បន្ទាប់ពីមុននេះផលិតកម្មបានបង្ហាញពីឈុតខ្លីរបស់បទចម្រៀឪងនេះធ្វើឲ្យអ្នកទស្សនាកាន់តែរំភើបចិត្ត និងបានទស្សនាហើយព្រឺសប្បុរតែម្តង។ លោកបានបន្តថា ព្រឺសម្បុរ ព្រោះតែមានមោទកភាពក្នុងនាមមានឈាមជ័រជាកូនខ្មែរដែលសម្បូរដោយសម្បត្តិវប្បធម៌អរិយធម៌ដ៏សម្បូរបែប ពិសេសវីដេអូនៃការបញ្ចេញក្បាច់គុណល្បុក្កតោនោះតែម្តង។ វីដេអូខ្លី ឬTeaser របស់បទចម្រៀងខាងលើមានរយៈពេលជាង៥០វិនាទីកាន់តែធ្វើឲ្យអារម្មណ៍អ្នកគាំទ្រកាន់តែពុះកញ្ជ្រោលចង់ឃើញវីដេអូពេញព្រោះតែវីដេអូខ្លីនេះពិតជាទាក់ទាញខ្លាំង...