ការ៉ាកាស ៖ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានថ្កោលទោសទណ្ឌកម្មឯកតោភាគី ដែលដាក់ដោយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតថាជា “យន្តការថ្មី នៃលទ្ធិអាណានិគមនិយម” ។ លោកស្រី Rodriguez បានប្រាប់សិក្ខាសាលាថ្នាក់តំបន់ Caribbean នៃគណៈកម្មាធិការពិសេសអង្គការ សហប្រជាជាតិ ស្តីពីការបំបែកអាណានិគម ដែលបានបើកកាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានីការ៉ាកាស របស់ប្រទេសវេណេស៊ុយអេឡាថា...
ការ៉ាកាស៖ កម្មករវ៉េណេស៊ុយអេឡា មកពីទូទាំងប្រទេស បានប្រមូលផ្តុំគ្នានៅរដ្ឋធានីការ៉ាកាសកាលពីថ្ងៃពុធ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ ដោយថ្កោលទោសទណ្ឌកម្ម ដែលដាក់ដោយសហរដ្ឋអាមេរិក ។ ក្នុងចំណោមអ្នកដែលដើរដង្ហែរក្បួន ក្នុងទិវាឧសភា មាន Edgar Villanueva កម្មករមកពីរដ្ឋ Cojedes ដែលបានប្រាប់ទូរទស្សន៍រដ្ឋវេណេស៊ុយអេឡា ថាលោកកំពុងបង្ហាញពីការបដិសេធ របស់គាត់ចំពោះទណ្ឌកម្មដែល “ធ្វើឱ្យប៉ះពាល់ដល់វណ្ណៈកម្មករ...
ការ៉ាកាសៈ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឲ្យដឹងថា ប្រទេសកាណាដា ត្រូវតែបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស វេណេស៊ុយអេឡា ជាការឆ្លើយតបទៅនឹងការបង្ហាញការព្រួយបារម្ភរបស់ប្រទេសកាណាដា ចំពោះការឃុំខ្លួនមេដឹកនាំអង្គការ ក្រៅរដ្ឋាភិបាល នៅក្នុងប្រទេសអាមេរិកខាងត្បូង។ លោកបានលើកឡើងថា “រដ្ឋាភិបាលកាណាដា ដែលជាប់នៅក្នុងអគារឧត្តមភាពរបស់ខ្លួន ដោយជឿថាខ្លួនជាចក្រភព និងពីភាពវេទនាខាងសីលធម៌ ទទូចឱ្យវាយប្រហារប្រទេសវេណេស៊ុយអេឡា”។ អាជ្ញាធរវេណេស៊ុយអេឡាកាលពីថ្ងៃអាទិត្យ បានប្រកាសថា...