HELSINKI៖កាលពីថ្ងៃអង្គារ សភារបស់ប្រទេសស៊ុយអែត បានអនុម័តផែនការកញ្ចប់ថវិកាថ្មី សម្រាប់វិស័យការពារជាតិ ដោយបានបង្កើនថវិកាយោធាពី១២៥ ន់លាន SEK ស្មើនឹង (១១,៤២ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៤នេះ និងកើនដល់១៨៦ពាន់លាន SEK នៅឆ្នាំ២០៣០ ។ ទូរទស្សន៍ស៊ុយអែត SVTបានរាយការណ៍ឲ្យដឹងថា លោក Pal Jonson រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងថា ប្រទេសស៊ុយអែត...
បរទេស៖ សមាជិកសភានៅទីក្រុង Stockholm បានអនុម័ត កិច្ចព្រមព្រៀង ការពារជាតិដ៏ចម្រូងចម្រាស ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលអនុញ្ញាត ឱ្យទាហានអាមេរិក ចូលទៅកាន់មូលដ្ឋានយោធា ស៊ុយអែតចំនួន ១៧ និងកន្លែងហ្វឹកហាត់ ។ ក្រុមអ្នករិះគន់បានរិះគន់ កិច្ចព្រមព្រៀងនេះ សម្រាប់ការមិនរារាំងអាវុធ នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក យ៉ាងច្បាស់ពីការដាក់ពង្រាយ នៅក្នុងប្រទេសស៊ុយអែត ។ យោងតាមសារព័ត៌មាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតបានអំពាវនាវឱ្យ មានមូលដ្ឋានសន្តិសុខជាតិ ដើម្បីនិរទេសជនជាតិចិនម្នាក់ ដែលបានរស់នៅក្នុងប្រទេសអស់រយៈពេល ២០ឆ្នាំ ។ មេធាវីរបស់នាងបានប្រាប់ អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទអំពីដំណឹងនេះ។ ស្ត្រីអាយុ៥៧ឆ្នាំ បានធ្វើការជាអ្នកកាសែត ហើយត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយស្ថានទូតចិន និងមនុស្សដែលមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលចិន នេះបើយោងតាមការផ្សាយ របស់ទូរទស្សន៍សាធារណៈស៊ុយអែត SVTដែលទោះបីជាយ៉ាងណានាង មិនត្រូវបានគេបញ្ចេញឈ្មោះទេ។ លោកបានប្រាប់អ្នកសារព័ត៌មានថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតបានក្លាយជាសមាជិកទី ៣២ នៃប្លុកយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកជាផ្លូវការបន្ទាប់ពី ឯកសារផ្លូវការនៃការចូល ជាសមាជិករបស់រដ្ឋធានី Stockholm បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍។ ពិធីចូលកាន់តំណែង នឹងធ្វើឡើងក្នុងទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristerssonនឹងបញ្ជូនឯកសាររបស់ប្រទេស របស់គាត់ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ ឯកសារដែលចេញផ្សាយដោយ ក្រសួងការបរទេសអាមេរិកអះអាងថា លក្ខខណ្ឌទាំងអស់សម្រាប់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញបានបន្តការកសាង យោធារបស់ខ្លួនជាការឆ្លើយតបទៅនឹង ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយយល់ព្រមទិញគ្រាប់បែកដៃ ប្រឆាំងរថក្រោះពីប្រទេសស៊ុយអែត ដែលជាសម្ព័ន្ធមិត្តថ្មីបំផុត របស់អង្គការណាតូ។ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានប្រកាសអំពីកិច្ចព្រមព្រៀង សព្វាវុធនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទក្នុងទីក្រុង Warsaw ដែលជាកន្លែងដែលលោកកំពុង ធ្វើទស្សនកិច្ចដោយ សមភាគីស៊ុយអែតលោក Pal...
បរទេស៖ សហភាពអ៊ឺរ៉ុប បានសម្រេចចិត្តអនុញ្ញាតិកញ្ចប់មួយផ្សេងទៀត នៃមូលនិធិដែលបានបង្កក ពីមុនសម្រាប់ប្រទេសហុងគ្រី ដោយលើកឡើងពីវឌ្ឍនភាព ដែលត្រូវបានចោទប្រកាន់ របស់រដ្ឋាភិបាលទីក្រុង Budapest លើសមភាពយេនឌ័រ។ យោងតាមការចេញផ្សាយរបស់ RT ការសម្រេចចិត្តនេះបានកើតឡើង តែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសហុងគ្រី បានបោះឆ្នោតផ្តល់សច្ចាប័ន លើពាក្យសុំរបស់ស៊ុយអែតចំពោះការស្នើសុំជាសមាជិកភាព ពេញសិទ្ធនៅអង្គការណាតូ។ សារព័ត៌មានពាណិជ្ជកម្មហុងគ្រី Portfolio ជាលើកដំបូងដើម្បីរាយការណ៍ ពីការចេញផ្សាយចំនួន ២ពាន់លានអឺរ៉ូឬត្រូវជា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតបានប្រកាសផ្តល់ជំនួយផ្នែកយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនដល់អ៊ុយក្រែន បើទោះបីជាមានការតស៊ូក្នុងការបំពេញស្តុកទុកឡើងវិញ បន្ទាប់ពីកញ្ចប់ជំនួយពីមុនដោយសារតែតម្លៃអាវុធកើនឡើងយ៉ាងខ្លាំង។ ក្រសួងការពារជាតិនៃទីក្រុង Stockholm បានបង្ហាញកញ្ចប់ជំនួយទី១៥របស់ខ្លួនដល់ទីក្រុងគៀវដែលមានតម្លៃ ៧,១ ពាន់លាន SEK ឬត្រូវជា៦៨៧លានដុល្លារកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា វាគឺជាកញ្ចប់ជំនួយក្នុងចំនួនដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន ហើយនឹងយកចំនួនសរុបនៃជំនួយយោធាស៊ុយអែតដល់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២២បានកើនឡើងទៅ ដល់ ២,៩ ពាន់លានដុល្លារ។ គួរឲ្យដឹងដែរថាការបរិច្ចាកនឹងរួមមាន គ្រាប់កាំភ្លើងធំ និងអាវុធយុទ្ធភណ្ឌផ្សេងទៀត...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយតួកគី បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសស៊ុយអែត បានដកការហាមប្រាមលើការនាំចេញ ឧបករណ៍យោធាការពារ ទៅកាន់ប្រទេសតួគី បន្ទាប់ពីមានការយល់ ព្រមពីគណៈកម្មាធិការសភាតូកគី បានបង្ហាញការគាំទ្រ សមាជិកភាពរបស់អង្គការណាតូរបស់ទីក្រុង Stockholm ។ កាលពីថ្ងៃអង្គារ គណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាជាតិ របស់ប្រទេសតួកគី បានបង្ហាញការគាំទ្រ របស់ទីក្រុងStockholm ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពយោធា លោកខាងលិច...
បរទេស ៖ យោងតាមការចេញផ្សាយ ដែលត្រូវបានដកស្រង់ចេញ ពីកាសែតអូទ្រីស Die Presse បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសស៊ុយអែត Tobias Billstrom បានភ្លេចលិខិតឆ្លងដែន និងមិនអាចចូលអ៊ុយក្រែន សម្រាប់កិច្ចប្រជុំកំពូលក្រុមប្រឹក្សា សហភាពអឺរ៉ុប នៅទីក្រុងគៀវបានឡើយ។ ទោះបីជាយ៉ាងណាក្តី តាមប្រភពដដែលគេ ក៏សង្កេតឃើញដែរថា មានរដ្ឋមន្ត្រីអ៊ឺរ៉ុប ជាច្រើនរូបផ្សេងទៀត ដែលខកខានចូលរួមកិច្ចប្រជុំនេះ...
ស្ដុកហូម ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Gunnar Stommer បានឲ្យដឹងថា វិធានការសន្តិសុខ នៅក្នុងប្រទេសស៊ុយអែត នឹងមិនត្រូវបានបន្ធូរបន្ថយ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនោះទេ ក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីកម្រិតនៃការគំរាមកំហែង ភេរវកម្មរបស់ប្រទេសនេះត្រូវបានលើកឡើង ពីការកើនឡើងទៅកម្រិតខ្ពស់បំផុតមួយ ។ លោក Strommer បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ការវាយតម្លៃជារួម គឺថាកម្រិតនៃការគំរាមកំហែង គឺដូចគ្នាទៅនឹងកាលពី...