ស្ដុកហូម ៖ វិធានការសន្តិសុខត្រូវបានពង្រឹងនៅក្នុងប្រទេស ស៊ុយអែត កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រទេសនេះ បានបង្កើនកម្រិត គំរាមកំហែងភេរវកម្ម ពីកើនឡើងទៅកម្រិតខ្ពស់មិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក Tobias Bergkvist មកពីនាយកដ្ឋាន ប្រតិបត្តិការជាតិ នៃប៉ូលីសស៊ុយអែត បានប្រាប់ទូរទស្សន៍ ស៊ុយអែត (SVT)...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋាភិបាលអង់គ្លេស បានប្រកាសណែនាំឲ្យពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសស៊ុយអែត ឲ្យរក្សាការប្រុងប្រយ័ត្ននៅពេលនេះដោយសារតែការគំរាមកំហែង នៃអំពើហិង្សាជ្រុលនិយមអាច នឹងកើតមានឡើងគ្រប់ពេល។ ការិយាល័យកិច្ចការងារធ្វើដំណើរ នៃក្រសួងការបរទេសអង់គ្លេស បានចេញសេចក្តីប្រកាសដោយបញ្ជាក់បែបនេះថា ភេរវករទំនងជាព្យាយាម និងធ្វើការវាយប្រហារនៅក្នុងប្រទេសស៊ុយអែត ដែលការវាយប្រហារអាចជាការមិនរើសអើង រួមទាំងកន្លែងដែលជនបរទេសចូលញឹកញាប់ផងដែរ។ សេចក្តីថ្លែងការណ៍ដដែលនោះក៏បានបន្ថែមថា អាជ្ញាធរស៊ុយអែតបានបង្អាក់និងរារាំងការវាយប្រហារដែលបានគ្រោងទុកជាច្រើនរួចហើយ និងបានធ្វើឲ្យមានការចាប់ខ្លួនមួយចំនួនផងដែរ។យោងតាមគេហទំព័រប៉ូលីសស៊ុយអែត ហានិភ័យនៃអំពើភេរវកម្មបច្ចុប្បន្នក្នុងប្រទេសកំពុងស្ថិតនៅកម្រិត៣ដែលមានន័យថាមាន ការគំរាមកំហែងកើនឡើង ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដើម្បីណែនាំអំពីការធ្វើដំណើររបស់ចក្រភពអង់គ្លេស...
ស្ដុកហូម៖ ក្រសួងការពារជាតិស៊ុយអែត បានឲ្យដឹងថា ការចូលជាសមាជិករបស់ប្រទេសស៊ុយអែត ទៅក្នុងអង្គការណាតូ នឹងមានឥទ្ធិពលដោយស្វ័យប្រវត្តិនូវការចូលរួមរបស់ខ្លួននៅក្នុងមូលនិធិច្នៃប្រឌិតណាតូ (NIF) ដែលជាមូលនិធិបណ្តាក់ទុនពហុអធិបតេយ្យចំនួន ១ ពាន់លានអឺរ៉ូ (១,១ពាន់លានដុល្លារ) សម្រាប់ការវិនិយោគក្នុងការចាប់ផ្តើមវិស័យការពារជាតិ។ មូលនិធិច្នៃប្រឌិតណាតូ NIF ត្រូវបានរចនាឡើង ដើម្បីវិនិយោគលើការចាប់ផ្តើមផ្នែកការពារជាតិ និងសន្តិសុខនៅក្នុងរដ្ឋដៃគូរបស់ខ្លួន ដែលបច្ចុប្បន្នរួមបញ្ចូលប្រទេសចំនួន ២៣ ក្នុងចំណោម ៣១ ប្រទេសរបស់អង្គការណាតូ។...
ស្ដុកហូម៖ យានយន្ដប្រយុទ្ធថ្មើរជើង ឬហៅថា Combat Vehicle 90 ត្រូវបានរចនាឡើងដោយ ក្រសួងការពារជាតិស៊ុយអែត សម្រាប់ប្រតិបត្តិការក្នុងអាកាសធាតុ ដ៏អាក្រក់នៅក្នុងប្រទេស Nordic ត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន ដើម្បីប្រើប្រាស់សម្រាប់ការ ធ្វើសង្គ្រាមជាមួយរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយវីដេអូ ដែលបង្ហាញពីយានយន្តប្រយុទ្ធថ្មើរជើង CV90 (IFV) របស់ស៊ុយអែត ដែលត្រូវបានចាប់យកបាន។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានហៅយាននេះថាជា...
បរទេស៖ កងកម្លាំងយោធានៃប្រទេសរុស្សី បានធ្វើការរឹបអូសបានរថយន្តយោធា ផលិតនៅក្នុងប្រទេសស៊ុយអែតប្រភេទ CV90 នៅក្នុងសមរភូមិប្រយុទ្ធជាមួយនឹង ប្រទេសអ៊ុយក្រែនហើយរូបភាព និងវិដេអូត្រូវបានបង្ហាញតាមវិដេអូ លើបណ្តាញសង្គមផងដែរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារថយន្តយោធា របស់ស៊ុយអែតនេះត្រុវបានវាយប្រហារ ដោយគ្រាប់រ៉ូក្កែតចល័តបាញ់ ចេញដោយយោធាហើយជាលទ្ធផល មេបញ្ជាការម្នាក់ត្រូវបានសម្លាប់ ខណៈដែលកងកម្លាំងផ្សេងទៀត នៅក្នុងរថយន្តយោធានេះ បានគេចខ្លួនចេញបាត់។ CV-90 គឺជាត្រកូលនៃរថយន្តប្រយុទ្ធ ដែលបានបម្រើការជាមួយ...
អង់ការ៉ា៖ រដ្ឋាភិបាលមិនបានបើកភ្លើងខៀវ ចំពោះការចូលជាសមាជិករបស់ស៊ុយអែត ទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅក្នុងកិច្ចប្រជុំត្រីភាគី ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះទេ ប៉ុន្តែអ្នកចូលរួមបានយល់ព្រមជួបគ្នាម្តងទៀត នៅថ្ងៃចន្ទសប្តាហ៍ក្រោយនៅទីក្រុង Vilnius ប្រទេសលីទុយអានី នេះបើតាមការលើកឡើងរបស់ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ។ គោលបំណងនៃកិច្ចពិភាក្សារវាងលោក Stoltenberg និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសស៊ុយអែត និងតួកគី នៅទីក្រុងព្រុចសែល...
ស្តុកហូម ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសលោក Pal Jonson បានឲ្យដឹងថា ប្រទេសស៊ុយអែត នឹងបង្កើនថវិកាការពារជាតិរបស់ខ្លួន ២០ភាគរយនៅឆ្នាំក្រោយ ដើម្បីបំពេញតាមគោលដៅរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ស្មើនឹង ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ទូរទស្សន៍ស៊ុយអែត (SVT) បានរាយការណ៍ថា ថវិកាការពារជាតិនឹងត្រូវបង្កើនចំនួន 20ពាន់លានក្រូន័រ (១,៨៦ ពាន់លានដុល្លារអាមេរិក)...
អង់ការ៉ា ៖ ប្រធានាធិបតីលោកគីលោក Recep Tayyip Erdogan បានជំរុញប្រទេសស៊ុយអែត ឱ្យទប់ស្កាត់បាតុកម្មដោយអ្នកគាំទ្រ គណបក្សពលករឃឺដ (PKK) ដែលនៅក្រៅច្បាប់នៅទីក្រុង ស្ដុកហូម ជាថ្នូរនឹងភ្លើងខៀវលើការដេញថ្លៃជាសមាជិករបស់ អង្គការណាតូ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃអាទិត្យ លោក Erdogan បានឲ្យដឹងថា...
អង់ការ៉ា ៖ តួកគី និង ស៊ុយអែត បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីធ្វើកិច្ចចរចាបន្ថែមទៀត សម្រាប់ការដេញថ្លៃចុងក្រោយ របស់អង្គការណាតូ ខណៈដែលកិច្ចប្រជុំលើកទី៤ ស្តីពីយន្តការអចិន្ត្រៃយ៍រួមគ្នារវាងប្លុក តួកគី ស៊ុយអែត និងហ្វាំងឡង់ បានបញ្ចប់នៅទីក្រុងអង់ការ៉ា។ ប្រធានាធិបតីតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើងនៅពេលដែលប្រទេសស៊ុយអែត កំពុងស្វែងរកការអនុម័តសមាជិកភាពនៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ ក្នុងខែកក្កដា អ្នកចូលរួមបានវាយតម្លៃវឌ្ឍនភាព លើការប្តេជ្ញាចិត្តរបស់ប្រទេស Nordic...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកមានទំនុកចិត្តថា ស៊ុយអែតនឹងចូលរួមជាមួយអង្គការណាតូ “ឱ្យបានឆាប់តាមដែលអាចធ្វើបាន” ទោះបីជាតួកគី និងហុងគ្រី នៅតែបន្តរារាំងប្រទេសអឺរ៉ុបខាងជើង ចូលទៅក្នុងសម្ព័ន្ធមិត្តក៏ដោយ។ ថ្លែងនៅក្នុងពិធីបញ្ចប់ការសិក្សា របស់បណ្ឌិតសភាទ័ពអាកាស សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បានសរសើរការរួបរួមរបស់អង្គការណាតូ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។...