ព័ត៌មានអន្តរជាតិ
ជប៉ុន ប្រារព្ធខួប ១៣ឆ្នាំចាប់តាំងពីរញ្ជួយដី និងស៊ូណាមិ បង្កមហន្តរាយនុយក្លេអ៊ែរ
តូក្យូ៖ ប្រទេសជប៉ុន បានប្រារព្ធខួប ១៣ឆ្នាំ ចាប់តាំងពីការបំផ្លិចបំផ្លាញនៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ បានវាយប្រហារតំបន់ភាគឦសានរបស់ប្រទេស ហើយបានបណ្តាលឱ្យមនុស្សជាង ២២,០០០ នាក់បាត់បង់ជីវិត ដែលបង្កឱ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ដ៏អាក្រក់បំផុតរបស់ពិភពលោក ចាប់តាំងពីវិបត្តិ Chernobyl ឆ្នាំ១៩៨៦ ។ ខណៈពេលដែលការងើបឡើងវិញ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ និងរលកយក្សស៊ូណាមិ បានរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំបន្តបន្ទាប់...