ព័ត៌មានជាតិ
ពលករខ្មែរ៤៦គ្រួសារនៅថៃ ជួបការលំបាកដោយសារបិទខ្ទប់ការដ្ឋានសំណង់ទទួលអំណោយពីទូតខ្មែរ
ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគមាន អង្ករ មី ត្រីខ ទឹកសុទ្ធ បន្លែ សាច់មាន់-ជ្រូក ដល់ពលករខ្មែរដែលកំពុងជួបការលំបាកខ្លាំងបំផុត ដោយសារការរាតត្បាតជំងឺកូវីដ១៩ ចំនួន ២ ទីតាំងនៅក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ។ ការចុះចែកអំណោយដល់ពលករសំណង់ចំនួន៤៦គ្រួសារដែលត្រូវបានបិទខ្ទប់ការដ្ឋានសំណង់នៅបរិវេណសហគមន៍វត្តម៉ាក់កៈសាន់ ខណ្ឌផៈយ៉ាថៃ ទីក្រុងបាងកក...