ព័ត៌មានជាតិ
ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា៖ ការអំពាវនាវឲ្យដោះលែង លោកស្រី ឈឹម ស៊ីថរ ជាការមើលងាយដល់សមត្ថកិច្ចកម្ពុជា
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា ការអំពាវនាវឲ្យដោះលែងលោកស្រី ឈឹម ស៊ីថរ ជាបន្ទាន់ ឬអាជ្ញាធរឲ្យលុបចោលការផ្តន្ទាទោសទាំងអស់ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីលោក Jeremy Laurence អ្នកនាំពាក្យនៃការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃ៣ ឧសភា បានអំពាវនាវដល់អាជ្ញាធរកម្ពុជា ទម្លាក់ចោលបទចោទប្រឆាំងនឹង...