ភ្នំពេញ ៖ គណៈប្រតិភូសរុបចំនួន៣២ ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្ម ជាមួយអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។ យោងតាមសេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឮយ៉ាងកងរំពងនូវការសម្ដែងការកោតសរសើរនិងទទួលស្គាល់ជាទូទៅ របស់គណប្រតិភូលើសមិទ្ធផលសម្រេចបាន គួរឱ្យកត់សម្គាល់ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម...
ភ្នំពេញ៖ ស្ថានបេសកម្មអចិន្ដ្រៃយ៍នៃកម្ពុជា នៅទីក្រុងហ្សឺណែវ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការចេ ញផ្សាយព័ត៌មានរបស់ អ្នករាយការណ៍ពិសេស ចំនួន៤រូប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ក្នុងស្រុក និងការជំនុំជម្រះក្ដីនៅកម្ពុជា។ តាមសេចក្ដីថ្លែងការណ៍ព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា កាលពីថ្ងៃទី៥ មីនា បានឲ្យដឹងថា «ទស្សនផ្ទាល់ខ្លួនរបស់ពួកគាត់ដែលផ្ទុយសំដីខ្លួនឯង ជ្រើសតែមួយជ្រុង និងធ្វើនយោបាយបនីយកម្ម ព្រមទាំង មិនយកចិត្តទុកដាក់លើការពិតជាក់ស្ដែង...