ព័ត៌មានជាតិ
លោក គួច ចំរើន៖ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ធ្វើឡើងក្នុងគោលដៅរក្សាបរិស្ថានឆ្នេរសមុទ្រ ឲ្យស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ធ្វើឡើង ក្នុងគោលដៅរក្សាបរិស្ថានឆ្នេរសមុទ្រ ឲ្យស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនា នៅខេត្តតំបន់ឆ្នេរសមុទ្រ និងតំបន់ភ្នំកាន់តែច្រើនឡើង បន្ទាប់ពីជំងឺ COVID-19 បានបញ្ចប់។ លោកអភិបាលខេត្ត បានថ្លែងទៀតថា ប្រសិនបើមិនមានស្ថានីយប្រព្រឹត្តិកម្មនេះទេ ទឹកស្អុយដែលពលរដ្ឋប្រើប្រាស់ នឹងហូរត្រង់ទៅឆ្នេរសមុទ្រអាចធ្វើឲ្យ ឆ្នេរសមុទ្រប្រែពណ៌ទៅជាខ្មៅ...