ព័ត៌មានអន្តរជាតិ
Update៖ ជនជាតិប៉ាឡេស្ទីន ចំនួន៤០នាក់ ត្រូវបានសម្លាប់ ក្នុងការវាំយប្រហារ២លើក ដោយកងកម្លាំងអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា ស្ទ្រីប
ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃអង្គារ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចំនួន២លើក ដោយកងទ័ពអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប ។ សេចក្តីថ្លែងការណ៍បានដាក់ថា ការវាយប្រហារមួយនៅក្នុងសាលា Al-Razi ដែលមានទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ (UN) នៅក្នុងជំរុំជនភៀសខ្លួន Nuseirat ស្ថិតនៅកណ្តាលតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន២៣ នាក់ និង៧៣នាក់ផ្សេងទៀតបានរងរបួស...