ព័ត៌មានជាតិ
ចាប់ខ្លួនជនជាតិចិន ៥នាក់ ពាក់ព័ន្ធករណីបង្ខាំង មនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់
ភ្នំពេញ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវ បង្ក្រាបករណី ចាប់ឃុំឃាំងបង្ខាំង មនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ រវាងជនជាតិចិន និងជនជាតិចិន ឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៥នាក់ និងរំដោះជនរងគ្រោះ ដោយសុវត្ថិភាព ។ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤...