ព័ត៌មានជាតិ
ស្នេហាភេទដូចគ្នា! ខឹងសង្សារ លួចទាក់ទងប្រុសផ្សេង ផ្ទុះការប្រចណ្ឌ ទាញខ្សែភ្លើងរិតកសម្លាប់ចោល
ភ្នំពេញ៖ ព្រោះតែភ្លើងប្រចណ្ឌ ធ្វើឲ្យបុរសម្នាក់ផ្ទុះកំហឹងទាញខ្សែភ្លើង រិតកសង្សារដែលជាប្រុសដូចគ្នា សម្លាប់ចោលតែម្ដង ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ នៅចំណុចក្នុងបន្ទប់ជួលលេខ៥បេ ផ្លូវបេតុងក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ខុម វ៉ាន់ឌី ភេទប្រុស (ភេទទី៣)...