ភ្នំពេញ ៖ ស្ពានកោះពេជ្រភ្ជាប់ទៅកាន់កោះនរា កាន់តែជិតភ្ជាប់និស្ស័យហើយ ខណៈព័ត៌មានទទួលបានពីក្រុមការងារសាងសង់ គឺកំពុងខិតខំធ្វើដើម្បីឲ្យរួចរាល់តាមផែនការកំណត់ទុក នៅអំឡុងខែវិច្ឆិកា ។ នេះបើតាមការឲ្យដឹងពីលោក កើត ឆែ អភិបាលរាជធានីភ្នំពេញ នាថ្ងៃ១០ សីហា ។ បើតាមលោក កើត ឆែ ដដែល “គម្រោងនេះនឹងអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបាន មុនព្រះរាជពិធីបុណ្យអុំទូក(២៦-២៧-២៨វិច្ឆិកា) ខាងមុខនេះ”...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៨៥% នៃគម្រោង ខណៈតាមផែនការគ្រោងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។ ប្រភពដដែលបន្ដថា ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងកាត់បន្ថយការកកស្ទះចរាចរ នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ...