បរទេស៖ ប្រទេសអ៊ុយក្រែន ដែលបានបើកការវាយប្រហារលើស្ពានចំនួន២ កន្លែងដែលតភ្ជាប់ទៅកាន់តំបន់ Crimea ពីតំបន់ Kherson នោះត្រុវបានគេជឿជាក់ថាបានធ្វើឡើងដោយមីស៊ីល ដែលផ្គត់ផ្គង់ដោយអង្គការណាតូ និងជាមីស៊ីលផលិតនៅអង់គ្លេស ប្រភេទ Storm Shadow ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា មីស៊ិលសរុបចំនយន១២គ្រាប់ត្រូវបានបាញ់ចេញកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងមកដោយក្នុងនោះយ៉ាងហោចណាស់៣គ្រាប់ប៉ុណ្ណោះ ដែលអាចឆ្លងកាត់ប្រព័ន្ធការពារយន្តហោះ របស់ប្រទេសរុស្សី បានហើយជាលទ្ធផលវាបានបំផ្លាញស្ពាន២កន្លែង។...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់ប្រទេសអ៊ុយក្រែន គឺជាអ្នកដែលស្ថិតនៅពីក្រោយ នៃផែនការវាយប្រហារ ដោយភេវរកម្មទៅលើស្ពាន នៅក្នុងតំបន់ Crimea ។ លោកប្រធានាធិបតី បានធ្វើការអះអាងនេះ ដោយសារមានរបាយការណ៍ស៊ើបអង្កេត ដែលធ្វើឡើងដោយក្រុមការងារសំងាត់ របស់ជាតិហើយបញ្ជាក់ទៀតថា ការវាយប្រហារដែល រៀបចំដោយអ៊ុយក្រែន និងជាមួយនឹងការគាំទ្រ...