ព័ត៌មានជាតិ
មកស្គាល់! ស្ពានបុរាណវែងជាងគេ និងធំជាងគេបង្អស់នៅស្រុកខ្មែរ ដែលបន្សល់ទុក ពីសម័យចក្រភពអង្គរ
ភ្នំពេញ៖ ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប ជាស្ពានចាស់បុរាណមួយ ធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រដែលធ្វើពីថ្មភក់។ បើតាមមន្ទីរទេសចរណ៍ខេត្តឧត្ដមានជ័យ បានឱ្យដឹងថា សព្វថ្ងៃនេះបង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ។ ចំណែកឯសរសរជើងស្ពានខ្លះទទួលការសឹករិចរឹលខ្លាំង។ ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា១៤៩ម៉ែត្រ ទទឹងប្រមាណជា១៥,៥០ម៉ែត្រ កម្ពស់ប្រហែល១០ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន៣៥...