ព័ត៌មានជាតិ
ស្ពានបេតុខ្សែកាប ឆ្លងកាត់ទន្លេសាប ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ឈានដល់ការតភ្ជាប់តួស្ពាន គ្រោងនឹងបញ្ចប់ទាំងស្រុង នៅខែមេសាខាងមុខ
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា បានឈនដល់ការតភ្ជាប់តួស្ពានហើយ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅដើមខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ ពិធីតភ្ជាប់តួស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា...