ព័ត៌មានជាតិ
ចំណងដៃថ្មី ចូលឆ្នាំខ្មែរ! ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ត្រូវបានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ខណៈស្ពានដែក ត្រូវបានបិទចរាចរ
ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាត ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣តទៅ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ...