ព័ត៌មានជាតិ
មន្រ្តីជំនាញ កំពុងសិក្សាលម្អិត ជំរុញការចាប់ផ្តើមសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិតដើម្បីជំរុញ ការចាប់ផ្តើមសាងសង់ដែលក្នុងអំឡុងពេល នៃការសិក្សានេះនឹងមានការបិទផ្លូវនាវាចរណ៍មួយចំនួន ដើម្បីយកសំណាកគំរូពិសោធន៍ និងធ្វើពិសោធន៍។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការនិងដឹកជញ្ជូន នាថ្ងៃ១៧ មករា ។ ចំពោះសកម្មភាពនេះក៏អាចបង្កឱ្យ មានការរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ ។ ដូច្នេះ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ នាវាចរណ៍ដែលធ្វើដំណើរតាមទន្លេសាប និងទន្លេមេគង្គ...