ព័ត៌មានជាតិ
ស្ពានមេគង្គក្រចេះ សម្រេចលទ្ធផលជាង ៩០% , បើគ្មានអ្វីប្រែប្រួលនឹងដាក់ដំណើរការបណ្តោះអាសន្ន នៅខែកញ្ញា
ភ្នំពេញ៖ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០%ហើយ ខណៈនៅវេលាម៉ោ១០ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនសំណង់សៀងហៃ(SCG)បានដំឡើងធ្នឹមស្ពានបង្ហើយនៅប្រឡោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ នេះបើតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ ។ ចំពោះស្ពានទាំងមូលចែកចេញជា ៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន២០ប្រឡោះ...