ព័ត៌មានជាតិ
ស្ពានបេតុងខ្សែកាបឆ្លង កាត់ទន្លេសាប និងស្ពានអាកាសឬស្សីកែវ នឹងសម្ពោធជាផ្លូវការ ថ្ងៃ៣០-៣១ ឧសភា
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការសាងសង់ និងបានដាក់ឲ្យប្រជាពលរដ្ឋឆ្លងកាត់ ធ្វើដំណើរជាបណ្តោះអាសន្ន នាពេលកន្លងមក ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឬស្សីកែវ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃ៣០-៣១ ឧសភា ។ ដើម្បីឲ្យកម្មវិធីសម្ពោធនេះ ប្រព្រឹត្តិទៅដោយរលូន រក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ...