អត្ថបទ
ក្រុមហ៊ុន Smart Axiata បន្តគាំទ្រកម្មវិធី BEEP របស់អង្គការ យូណេស្កូ
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាសថា ខ្លួននឹងបន្តគាំទ្រដល់កម្មវិធី សមមូលអប់រំកម្រិត មូលដ្ឋានតាមអ៊ីនធឺណិត(BEEP) របស់អង្គការយូណេស្កូ ក្នុងនាមជាដៃគូទូរគមនាគមន៍ ដោយផ្តល់ឧបករណ៍សិក្សា និងទិន្នន័យសម្រាប់យុវជនក្រៅសាលាឱ្យបញ្ចប់ការអប់រំ អនុវិទ្យាល័យ ដោយធ្វើការងារ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចាប់តាំងពីបង្កើតកម្មវិធី BEEP ក្នុងឆ្នាំ២០១៨ ដោយអង្គការយូណេស្កូ ជាមួយការគាំទ្រ ពីក្រសួងទាំងពីរនេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិការទូរគមនាគមន៍ទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជា បានគាំទ្រកម្មវិធី BEEP តាមរយៈការផ្តល់លទ្ធភាពចូលទៅកាន់ផ្លាតហ្វម BEEP នេះ ដើម្បីធានាថា យុវជនក្រៅសាលា អាចបញ្ចប់ការសិក្សាកម្មវិធីនេះ និងបន្តការសិក្សា នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឬសាលាបច្ចេកទេសនានា។ កម្មវិធី BEEP ផ្តល់ជូនមុខវិជ្ជាសរុបចំនួន ១១ ដោយសិក្សាតាមអេឡិចត្រូនិច ដែលសិស្សានុសិស្ស អាចរកបានមុខវិជ្ជាទាំងនេះ សម្រាប់ការរៀនសូត្រ នៅក្នុងកម្មវិធី Moodle ជាភាសាខ្មែរ។ កម្មវិធីនេះ ផ្តល់ជូនការអប់រំ ប្រកបដោយភាពបត់បែន និងបែបជម្រើស ដល់យុវជនក្រៅសាលា ដែលអាចឱ្យពួកគេបញ្ចប់ ការអប់រំថ្នាក់អនុវិទ្យាល័យ ឬការអប់រំមូលដ្ឋានដែលស្មើនឹងថ្នាក់ទី៩។ កម្មវិធី BEEP របស់អង្គការយូណេស្កូ គឺជាផ្នែកមួយ នៃកម្មវិធីការងារសមរម្យ សម្រាប់យុវជន (DEY) ក្នុងដំណាក់កាលទី២ ក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីរួមគ្នាមួយរវាង អង្គការសហប្រជាជាតិ មួយនេះជាមួយ នឹងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី DEY ដំណាក់កាលទី២ នេះមានបំណងជួយយុវជន និងយុវនារី ក្នុងប្រទេសកម្ពុជា ឱ្យទទួលបានឱកាសកាសការងារ សមរម្យប្រកបដោយ ផលិតភាព តាមរយៈការធានាថា ពួកគេមានសមត្ថភាព កាន់តែប្រសើរដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារ និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការងារប្រកប ដោយគុណភាព។ កម្មវិធី BEEP ក៏អាចផ្តល់លទ្ធភាព ឱ្យយុវជននិងយុវនារីកម្ពុជាបញ្ចប់ ការអប់រំរបស់ពួកគេ ផងដែរ ខណៈដែលកំពុងបន្ត សកម្មភាពការងារ។ លក្ខណៈសម្បត្តិ ការអប់រំមូលដ្ឋានដែលផ្តល់ ដោយកម្មវិធី BEEP បន្ទាប់ពីបញ្ចប់ការសិក្សា កម្មវិធីនេះ អាចឱ្យសិស្សានុសិស្ស ស្វែងរកឱកាសការងារសមស្រប។ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ មជ្ឈមណ្ឌលសិក្សា របស់កម្មវិធី BEEP ចំនួន២១ កន្លែង ត្រូវបានបង្កើតឡើង ក្នុងខេត្តចំនួន១២ កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយមជ្ឈមណ្ឌលសិក្សាចំនួន ៣៥ កន្លែងបន្ថែមទៀត គ្រោងនឹងបង្កើតឡើង នៅទូទាំងខេត្តចំនួន ១៥ នៅត្រឹមឆ្នាំ២០២៣។ ក្រុមហ៊ុន Smart Axiata បានប្តេជ្ញាចិត្ត ផ្តល់ធេប្ល៊ីតចំនួន ៣៥០គ្រឿង និងស៊ីមកាតចំនួន ៣៥០ ដែលអាចប្រើប្រាស់ អ៊ីនធឺណិតគ្មានដែនកំណត់ ដោយឥតគិតថ្លៃ ទៅឱ្យសិស្សចំនួន ៥០០នាក់ ដើម្បីចូលយកមុខវិជ្ជាសិក្សា និងផ្តល់ជូនកុំព្យូទ័រយួរដៃចំនួន ៥ សម្រាប់គោលបំណង សម្របសម្រួលកម្មវិធី ទៅឱ្យក្រសួងទាំងពីរ ដែលគ្រប់គ្រងកម្មវិធីនេះ។ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «លទ្ធភាពទទួលបានការអប់រំ គឺជាសិទ្ធិមនុស្សមូលដ្ឋាន ហើយក្រុមហ៊ុន Smart ជឿទៅលើសិទ្ធិនេះយ៉ាងខ្លាំង។ តាមរយៈការប្រើប្រាស់ឥទ្ធិពល...