ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ នៅស្រុកស្រីសន្ធរ
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រសៀលថ្ងៃសុក្រ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីជាង ៨ ០០០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកពោធិ ស្រុកស្រីសន្ធរ។ បើតាមប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ...